រំលងទៅមាតិកាចម្បងប្រពន្ធមន្ត្រីបក្សប្រឆាំង កំពុងជាប់ឃុំ សុំអន្តរាគមន៍ពីស្ថានទូតអាមេរិកឱ្យដោះលែងប្តី
ក្រុមគ្រួសារមន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកក្កដា ស្នើសុំជួបមន្ត្រីទូតសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីក្តីបារម្ភពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រពន្ធរបស់សកម្មជន និងមន្ត្រីបក្សប្រឆាំងរំពឹងថា សហរដ្ឋអាមេរិកនឹងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ឱ្យដោះលែងសមាជិកគ្រួសារ និងសកម្មជនផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ក្រោមហេតុផលនយោបាយ។