ពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែមួយចំនួន មានបញ្ហាសុខភាពដោយសារប្រើប្រាស់ទឹកមិនស្អាត

ប្រជាពលរដ្ឋមួយចំនួន រស់នៅប៉ែកខាងក្រោមស្ទឹងសង្កែ ខេត្តបាត់ដំបង កំពុងប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារការប្រែប្រួលនៃចរន្តទឹកស្ទឹង ដែលធ្វើឱ្យទឹកកខ្វក់ មានក្លិនស្អុយ។ ពួកគាត់ស្នើឱ្យអាជ្ញាធរ តភ្ជាប់ប្រព័ន្ធទឹកស្អាត ដើម្បីធានាបាននូវផាសុកភាពក្នុងការរស់នៅ។