រំលងទៅមាតិកាចម្បងមេធាវីកញ្ញា សេង ធារី៖ កម្ពុជានឹងប្រឈមផលវិបាក បើបន្តឃុំខ្លួនកញ្ញា សេង ធារី
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី លោក ចារិត ហ្គិនស័រ (Jared Genser) ព្រមានថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រឈមនឹងផលវិបាកកាន់តែខ្លាំង បើនៅតែបន្តឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរអាមេរិកាំង កញ្ញា សេង ធារី កាន់តែយូរនោះ។
លោក ចារិត ហ្គិនស័រ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់យល់ច្បាស់នៅឡើយទេពីសាររបស់សហគមន៍អន្តរជាតិដែលថានិទណ្ឌភាព ឬភាពរួចទោសពៃរ៍នឹងមិនត្រូវបានអត់ឱនឱ្យជាដាច់ខាត។ លោកព្រមានថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងទទួលរងនូវសម្ពាធកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ បើនៅតែមិនព្រមដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពឡើងវិញនោះ៖