រំលងទៅមាតិកាចម្បងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ រិះគន់ការទូងស្គរ វាយគង រម្លឹកពលរដ្ឋអំពីជំងឺកូវីដ១៩
មេដឹកនាំ របបឯកបក្ស លោក ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាម ទូទាំងប្រទេស វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ ដែលកំពុងមានសន្ទុះកើនឡើងខ្លាំង។
ក្រសួងធម្មការ និងសាសនា កាលពីថ្ងៃទី២៣ ខែមីនាម្សិលមិញចេញសារាចរណែនាំ ទៅគ្រប់វត្តអារាមទាំងអស់ ឱ្យវាយគង ជួង រគាំង ទូងស្គរនេះ នៅម៉ោង ៥ព្រឹក ម៉ោង ១១ព្រឹក ម៉ោង ២រសៀល ម៉ោង៥ល្ងាច និងម៉ោង ៨យប់។
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា