វេទិកាអ្នកស្តាប់៖ វិធានការរៀបចំពន្ធនាគារ ដើម្បីធានាសុវត្ថិភាពអ្នកជាប់ឃុំ ពីជំងឺកូវីដ១៩

ជំងឺកូវីដ១៩ បាន​ឆ្លង​ដល់​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ ក្នុង​នោះ​ក៏​មាន​សកម្មជន​គណបក្ស​នយោបាយ​ ដែល​កំពុង​ជាប់​ឃុំឃាំង​ដែរ។ ក្រៅ​ពី​ពន្ធនាគារ​ព្រៃស​ ជំងឺ​នេះ​ក៏​បាន​ឆ្លង​ទៅ​ដល់​ពន្ធនាគារ​ខែត្រ​កណ្ដាល និងខែត្រព្រះសីហនុផងដែរ។ មន្រ្តី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា​ ករណី​ជំងឺ​កូវីដ១៩ ឆ្លង​ទៅ​ដល់​ពន្ធនាគារ​អាច​នឹង​ពិបាក​ទប់ស្កាត់​ ដោយសារ​តែ​នៅ​ក្នុង​ពន្ធនាគារ​ដាក់​មនុស្ស​ច្រើន​ចង្អៀត​ណែន​ ហើយ​ជំងឺ​នឹង​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ បើសិន​ជា​រដ្ឋាភិបាល​មិន​មាន​វិធាន​ការរៀបចំ​ពន្ធនាគារ​ឲ្យ​បាន​ច្បាស់លាស់​ នឹង​ស្របតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល​ទេ​នោះ។ សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី អំពី​បញ្ហា​នេះ៖