រំលងទៅមាតិកាចម្បងយុវជនខ្មែរថាវៈ ១ និងអ្នកសារពត៌មាន១ ត្រូវកងអង្គរក្សហ៊ុនសែនប្រើហិង្សានៅភ្នំតាម៉ៅ រួចយកទៅសួរនាំទាំង ៩ នាក់
សមត្ថកិច្ចស្រុកបាទី ខេត្តតាកែវ បានដោះលែង យុវជនខ្មែរថាវៈ ៤នាក់ និងអ្នកសារព័ត៌មាន សំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ៥នាក់ទៀតសរុប ៩នាក់ នៅល្ងាចថ្ងៃទី ១៦សីហានេះ ក្រោយពីឃាត់ខ្លួន យកទៅសួរនាំនៅអធិការស្រុកបាទីអស់ច្រើនម៉ោង។ ក្នុងពេលឃាត់ខ្លួន យុវជនម្នាក់ និងអ្នកសារពត៌មានវីអូឌីម្នាក់ក្នុងចំណោម៥នាក់ ត្រូវកងអង្គរក្ស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លៀកពាក់ស៊ីវិល ប្រើអំពើហិង្សា និងដកហូតទូរស័ព្ទដៃ។