វីដេអូ

ខ្មែរអាមេរិក ធ្វើបាតុកម្មប្រឆាំងការរំលោភសិទ្ធិមនុស្ស

2022-09-24

ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រជាជាតិអាស៊ីផ្សេងទៀត ដែលស្រលាញ់សិទ្ធិសេរីភាពរាប់រយនាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សាដោយលើកបកដា និងស្រែកជ័យឃោស នៅខាងមុខអង្គសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ពួកគេធ្វើបែបនេះ ដើម្បីតវ៉ាប្រឆាំងការរំលោភសិទ្ធិមនុស្ស និងទាមទារឲ្យមានការគោរពលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ការទាមទារនេះធ្វើឡើងកាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា ម្សិលមិញ ស្របពេលអង្គការសហប្រជាជាតិកំពុងប្រារព្ធមហាសន្និបាតលើកទី៧៧ របស់ខ្លួន ដោយមានមេដឹកនាំប្រទេសពីតំបន់អាស៊ានចូលរួម ក្នុងនោះមានទាំងលោក ហ៊ុន សែន ផងដែរ។ ដោយឡែក បាតុកម្មដែលធ្វើឡើងដោយប្រជាពលរដ្ឋខ្មែរ និងមានការចូលរួមពីប្រជាពលរដ្ឋភូមាផងនោះ មានគ្នាជាង៣រយនាក់ បានផ្ញើសារទៅមេដឹកនាំពិភពលោក ជាពិសេសអង្គការសហប្រជាជាតិ ឱ្យដាក់គំនាបលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ និងត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ​​​​»» Telegram: https://t.me/rfakhmer​ »» គេហទំព័រ https://www.rfa.org/khmer​ »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia​ »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH​#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ