សម្ភាសន៍​តំណាង​យុវជន​ដែល​ធ្វើ​យុទ្ធនាការ​សង្គ្រោះ​កោះកុង​ក្រៅ​ជុំវិញការរារាំងពីអាជ្ញាធរ

ក្រុម​យុវជន​ជិត២០នាក់ មិន​អាច​សម្រេច​គោល​បំណង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ជិះកង់​ ឬ​ថ្មើរជើង ដើម្បី​សង្គ្រោះ​កោះកុង​ក្រៅ ពី​ខេត្ត​កោះកុង​ ឆ្ពោះ​មក​ទី​ក្រុង​ភ្នំពេញ​បាន​ឡើយ។ អាជ្ញាធរ​ខែត្រ​កោះកុង បាន​ចាប់​យក​កង់​ចំនួន​១០គ្រឿង​​របស់ ក្រុមយុវជនទាំងនោះ ក្រោម​ហេតុផល​ថា ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្រុម​យុវជន​ប្ដេជ្ញា​ថា បន្ត​ធ្វើ​យុទ្ធនាការ​នេះ​ដោយ​ថ្មើរ​ជើង ទោះជាត្រូវឆ្លងកាត់ទឹកភ្លៀង ហាលថ្ងៃ យ៉ាងណាក្ដី ក៏ប៉ុន្តែអាជ្ញាធរខែត្រកោះកុង នៅតែ​មិន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​មក​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៥មិថុនា​នេះ​។