វីដេអូ

ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ធ្លាក់ចុះ​ជិត២០%

2023-09-21

របាយការណ៍​បច្ចុប្បន្នភាព​អំពី​ចក្ខុវិស័យ​អភិវឌ្ឍន៍​អាស៊ី (Asian Development Outlook) ទើប​នឹង​ចេញផ្សាយ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នៅ​ខែកញ្ញា នេះ រក​ឃើញ​ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​ធ្វើដំណើរ​របស់​កម្ពុជា ៦ខែ​ដំបូង​ ក្នុង​​ឆ្នាំ២០២៣​នេះ ធ្លាក់ចុះ​ជិត២០%។ របាយការណ៍​ដដែល​នេះ ក៏​បាន​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២៣​នេះ ពី ៥,៥% មក​នៅ ៥,៣% វិញ៕