​លោក ហ៊ុន ម៉ាណែត ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​ដក​ខ្លួន​ចេញ​ពី CLV-DTA ទៅ​មេ​ដឹក​នាំ​វៀតណាម ​និង​ឡាវ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត បាន​ពន្យល់​មេ​ដឹក​នាំ​ប្រទេស​វៀតណាម ​និង​ឡាវ អំពី​មូលហេតុ នៃ​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA។ ការ​ពន្យល់​នេះ ​ធ្វើ​ឡើងក្នុង​ពេល​លោក ហ៊ុន ម៉ាណែត បាន​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​លើកទី៤៤ និង៤៥ នៅ​ទីក្រុង​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Laos)។ ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​មិន​ទាន់​ជឿ​រដ្ឋាភិបាល​ទាំងស្រុង​នៅ​ឡើយ​ទេ​ ហើយ​ទាម​ទារ​ឲ្យ​រដ្ឋ​សភា​ជា​អ្នក​ចេញ​សេចក្តី​ប្រកាស​ផ្អាក CLV-DTA វិញ៕