រំលងទៅមាតិកាចម្បងពលរដ្ឋចាកចេញពីភ្នំពេញទៅស្រុកកំណើតក្នុងរដូវបុណ្យចូលឆ្នាំទាំងអារម្មណ៍មិនសប្បាយចិត្ត
ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ចាប់ផ្ដើមចាកចេញទៅលេងស្រុកកំណើតក្នុងរដូវបុណ្យចូលឆ្នាំ នៅថ្ងៃទី១២ ខែមេសា។ ទោះជាយ៉ាងណា ការធ្វើដំណើរទៅជួបជុំសាច់ញាតិរបស់ពួកគេនៅស្រុកកំណើតនោះ ពលរដ្ឋខ្លះលើកឡើងស្រដៀងៗគ្នា អារម្មណ៍ពួកគេហាក់មិនមានក្ដីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើយ ដោយសារតែពួកគាត់ជួបស្ថានភាពលំបាកលំបិន វិបត្តិសេដ្ឋកិច្ច និងបញ្ហាបំណុលធនាគារ។