អាជ្ញាធរមិនគួរផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិចិន ដែលពាក់ព័ន្ធរឿងពុករលួយទ្រង់ទ្រាយធំ

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា​ អាជ្ញាធរ​កម្ពុជា​មិន​គួរ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​បុគ្គល​ឈ្មោះ វ៉ាង យ៉ាវហ៊ុយ នោះ​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ​ ពីព្រោះ​រូបគេ​មាន​ប្រវត្តិ​មិន​ល្អ​ឡើយ។ លោក​ជឿ​ថា ជន​នេះ​អាច​នឹង​ប្រើប្រាស់​សញ្ជាតិ​ និង​លិខិត​ឆ្លងដែន​ការទូត​ខ្មែរ​ ដើម្បី​ធ្វើ​អាជីវកម្ម​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គប្បី​ពិនិត្យ​ករណី​នេះ​ និង​អនុវត្ត​វិធានការ​នានា ដូចជា ការដកហូតសញ្ជាតិ និងបណ្ដេញចេញពីកម្ពុជា ជាដើម។ សូម​លោកអ្នកនាងអញ្ជើញស្តាប់សំដី​របស់លោក វ៉ន ចាន់ឡូត៖