មេបក្សឆន្ទៈខ្មែរ​ទាក់ទាញអង្គ​បោះឆ្នោតព្រឹទ្ធសភាដោយសន្យាដំឡើង​ថវិកាឃុំ-សង្កាត់ដល់កន្លះលានដុល្លារ

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក​បណ្ឌិត​ ​សុក ហាច​ ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​អង្គ​បោះឆ្នោត​ទាំង​អស់ ដែល​រួម​ទាំង​សំឡេង​ពី​គណបក្ស​កាន់អំណាច​ផង​ ឱ្យ​បោះឆ្នោត​គណ​បក្ស​នេះ​នៅ​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី៥​ ថ្ងៃ​ទី២៥ ខែ​កុម្ភៈ​ ខាងមុខ។​ ​ ​លោក​​ សុក ហាច​ ​សំអាង​លើក​អំណះអំណាង​ចំនួន​២សំខាន់​ ដែល​អាច​ទាក់ទាញ​អង្គ​បោះ​ឆ្នោត​ទាំង​អស់​ជាង​១ម៉ឺន​នាក់​នោះ​បាន​គឺ​ការ​ធានា​ឱ្យ​មាន​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​ពិត​ប្រាកដ​ ​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ និង​ថវិកា​​ឃុំ-សង្កាត់​ ឱ្យ​បាន​កន្លះ​លាន​ដុល្លារ។​   ​អ្នកស្រី សុជីវី​ ​សម្ភាស​ផ្ទាល់​ជាមួយ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក​បណ្ឌិត​ ​សុក ហាច​ដូចតទៅ៕