វីដេអូ

ផលប៉ះពាល់ចំពោះពលរដ្ឋប្រសិនបើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធបន្ថែមទៀត

2023-03-20

កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ និង​វាយនភណ្ឌ​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​បញ្ហា​ ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​វិស័យ។ នៅ​ដើម​ឆ្នាំ២០២៣​ នេះ​កម្មករ​ប្រមាណ​ជាង​៣ម៉ឺន​នាក់​ភាគ​ច្រើន​ជា​ស្ត្រី​បាន​បាត់​បង់​ការងារ​ទាំង​ស្រុង​ ដោយសារ​ការ​បញ្ជា​ទិញ​ធ្លាក់​ចុះ។ នៅ​សប្ដាហ៍​មុន​នេះ​ សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប​ ដែល​ថា​នឹង​ដកហូត​ការ​អនុគ្រោះ​ពន្ធ ​ឬ EBA បន្ថែម​ទៀត ប្រសិន​បើ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ មិន​សេរី​ ត្រឹមត្រូវ និងយុត្តិធម៌៕ អ្នកស្រី សុ ជីវី សម្ភាស​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​រឿង​នេះ​ដូចតទៅ៖