សង្គម​ស៊ីវិល​ធ្វើ​ពិធី​ផ្សព្វផ្សាយ​គ្រោះថ្នាក់​ដោយ​សារ​គ្រឿង​ស្រវឹង

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​លើក​ឡើង​ថា​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ជួប​បញ្ហា​អសន្តិសុខ​ និង​បាត់បង់​ធនធាន​មនុស្ស។​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​១០​ស្ថាប័ន​កាលពី​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ​ រួមគ្នា​ប្រារព្ធ​ពិធី​​ផ្សព្វផ្សាយ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង​ឱ្យ​ឆាប់​រហ័ស៕