វីដេអូ

លោកស្រី គង់ វន្ថា៖ ស្រ្ដីពិការ និងជាអ្នករើសអេតចាយ ត្រូវបានគេជាន់ស្លាប់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវ

2025-01-25

លោកស្រី គង់ វន្ថា អាយុ៦៥ឆ្នាំ ជាស្រ្ដីមេម៉ាយបានស្លាប់ភ្លាមៗ ក្នុងព្រឹត្តិការណ៍ជាន់គ្នាអំឡុងចែកអាំងប៉ាវនៅភូមិគ្រឹះឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៣ខែមករា ខណៈកូនស្រី២នាក់ និងចៅ៤នាក់ទៀត របស់លោកស្រី បានរងរបួសធ្ងន់និងស្រាល។ លោកស្រី គង់ វន្ថា ជាស្រ្ដីពិការជើង និងជាពលរដ្ឋក្រីក្រ ប្រកបរបររើសអេតចាយ ដើម្បីចិញ្ចឹមកូននិងចៅ។ សពលោកស្រី ត្រូវបានបញ្ជូនយកទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។