រំលងទៅមាតិកាចម្បងអ្នកស្រី រ៉ូណា ស្មីត ជំរុញរបបលោក ហ៊ុន សែន គោរពសិទ្ធិពលរដ្ឋក្នុងការសម្រេចចិត្តបោះឆ្នោត
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជំរុញឲ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការសម្រេចថាទៅ ឬមិនទៅបោះឆ្នោត និងថ្កោលទោស ចំពោះការបំភិតបំភ័យម្ចាស់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ។