រំលងទៅមាតិកាចម្បងបុគ្គលិក NAGAWORLD រងគ្រោះដោយសារក្រុមហ៊ុនបញ្ឈប់ ស្របពេលជួបវិបត្តិកូវីដ១៩
កម្មករនិយោជិត ជាង ១ពាន់នាក់ ក្នុងចំណោម ៨ពាន់នាក់ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (NAGAWORLD) កំពុងដង្ហោយហៅរកជំនួយផ្លូវច្បាប់ និងកិច្ចអន្តរាគមន៍ ករណីក្រុមហ៊ុនបញ្ឈប់ពួកគេចេញពីការងារ។ អ្នកដែលរងការបញ្ឈប់នោះមានទាំងស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន ករណីខ្លះក្រុមហ៊ុនបញ្ឈប់ទាំងប្តីទាំងប្រពន្ធ និងទាំងថ្នាក់ដឹកនាំសហជីពតែម្តង។ បញ្ហានេះ បានធ្វើឲ្យពួកគាត់ប្រឈមមុខនឹងការខ្វះខាតជីវភាព ព្រោះមិនអាចរកការងារថ្មីបាន អំឡុងវិបត្តិនៃជំងឺកូវីដ-១៩។
តើមានហេតុផលអ្វី ឬចេតនាអ្វីដែលក្រុមហ៊ុនបញ្ឈប់បុគ្គលិកដ៏ច្រើនបែបនេះ?
អ្នកស្រី ខែ សុណង សម្ភាសប្រធានសហជីពនៅក្រុមហ៊ុន NAGAWORLD កញ្ញា ឈឹម ស៊ីថរ អំពីបញ្ហានេះ៖