វីដេអូ
គ្រូបង្រៀនស្នើរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ក្នុងទិវាគ្រូបង្រៀនពិភពលោក
2024-10-05
នៅថ្ងៃទី០៥ ខែតុលា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្រោមប្រធានបទ «ការផ្ដល់តម្លៃដល់សំឡេងគ្រូបង្រៀន»។ នៅក្នុងទិវានេះ ក្រុមគ្រូបង្រៀនបានលើកឡើងពីទុក្ខលំបាកនានាក្នុងជីវភាព និងការរឹតត្បិតសិទ្ធិសេរីភាព ហើយបន្តស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនោះ ក្នុងនោះរួមទាំងការដំឡើងប្រាក់បៀវត្សរ៍ឱ្យបានសមរម្យជាដើម។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏ខកចិត្តនឹងអាជ្ញាធរ មិនអនុញ្ញាតឱ្យពួកគាត់ជួបជុំគ្នា ដើម្បីសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។