សង្គម​ស៊ីវិល​បារម្ភ​ពី​​ការ​បង្រ្កាបនិងចាប់​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី

សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃ​ទី២៤​ មករា​ បាន​ចុះ​បាញ់​បង្ក្រា​ប​ និងចាប់ខ្លួនពលរដ្ឋ​ចំនួន​៦នាក់ ដែលតវ៉ាការចុះអនុវត្ត សាលដីកាតុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយឧកញ៉ា ឈ្មោះ ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ស្រុកព្រៃនប់។ ពលរដ្ឋ​រងគ្រោះ​ បាន​ហៅ​ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​នេះ​ ថា​ជា​អំពើ​ឃោរឃៅ​មិន​អាច​ទទួល​យក​បាន។