រំលងទៅមាតិកាចម្បងអ្នកឃ្លាំមើល៖ ការសន្យាជំរុញវិនិយោគរបស់ចិន ជាការ«លួងចិត្តកម្ពុជា»
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង(Li Qiang) បានសន្យាថា ប្រទេសចិននឹងជំរុញឱ្យសហគ្រាសនិងក្រុមហ៊ុនចិន មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែ អ្នកអត្ថាធិប្បាយនយោបាយយល់ថា ការសន្យានេះ គ្រាន់តែជាសារនយោបាយលួងចិត្តកម្ពុជាប៉ុណ្ណោះ ខណៈកម្ពុជាមិនអាចទាក់ទាញការវិនិយោគពីប្រទេសលោកខាងលិច។