សម្ភាសន៍​ជុំវិញ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន ម៉ាណែត ​ដោះស្រាយ​វិបត្តិ​សង្គម​ ​ហើយ​គិតគូរ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ជា​ពិសេស​បើក​លំហ​សេរីភាព និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ តើ​បាតុកម្ម​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ខ្លះ?​ ​ អ្នកស្រី​ សុ ជីវី​ ​សម្ភាសផ្ទាល់​ជាមួយ​លោក​ យ៉ង់ ស៊ីណេត​ ​​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើបាតុកម្ម ​និង​លោក​ ​ម៉ាត់ វណ្ណនី​ ​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ ជុំវិញ​បាតុកម្ម​នេះ​ដូច​ត​ទៅ៕