រំលងទៅមាតិកាចម្បង លោក គង់ រ៉ៃយ៉ា សុំតុលាការទម្លាក់បទចោទ ដើម្បីទៅព្យាបាលនៅក្រៅប្រទេស
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្រេចលើកពេលសវនាការ សំណុំរឿងយុវជនកែម ឡី និយម លោកគង់ រ៉ៃយ៉ា ដោយមិនកំណត់ពេលវេលាជាក់លាក់ ក្រោមមូលហេតុថា អវត្តមានជនជាប់ចោទក្នុងបន្ទប់សវនាការ ។ លោក គង់ រ៉ៃយ៉ា ថា មូលហេតុអវត្តមាន ដោយសារលោកមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោកបាន ប្រគល់សិទ្ធិ ជូនមេធាវីការពារក្តីរួចហើយ។