រំលងទៅមាតិកាចម្បងក្មួយស្រីលោកហ៊ុន សែន ទិញលំនៅឋានតម្លៃរាប់លានដុល្លារ នៅប្រទេសអង់គ្លេស
ផ្ទុយស្រលះពីអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាគ្មានកូនចៅ សាច់សារលោហិត ឬមន្រ្តីណារបស់លោក ល្ងង់យក លុយទៅទុកនៅបរទេស គ្រួសារត្រកូលហ៊ុន មួយរូបទៀតហើយ ដែលគេរកឃើញថាមានប្រាក់វាល់លានដុល្លារ បណ្ដាក់ទុនទិញលំនៅឋាន និងកំពុងសប្បាយនឹងជីវិតដ៏ឆើតឆាយ ហ៊ឺហានៅក្រៅប្រទេស។
ក្មួយស្រីបង្កើតរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ចន្ថា អតីតភរិយារបស់លោក ឌី វិជ្ជា ទិញផ្ទះតម្លៃ៥លានដុល្លារនៅទីក្រុងឡុង នៃប្រទេសអង់គ្លេស។ នោះគឺជាលំនៅឋានមួយដែលអ្នកស្រី ហ៊ុន ចន្ថា ប្រើប្រាស់ជាទីតាំងសម្រាប់ ប្រែធាតុដើមរបស់អ្នកស្រី ចេញពីរង្វង់សែស្រឡាយអ្នកលួចជាតិ រួចផ្សាខ្លួនទៅក្នុងសង្គមអភិជននៃប្រទេសលោកខាងលិច។