វីដេអូ

​គ្រួសារ​ដង្ហោយ​ហៅ​រក​យុត្តិធម៌​ក្រោយ​តុលាការ​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ជាប់​ពន្ធនាគារ ១៨ខែ

2023-09-22

ក្រុម​គ្រួសារ​ និង​មេធាវី​ចាត់​ទុក​ថា​ការ​ផ្ដន្ទាទោស​មក​លើ​លោក ថាច់ សេដ្ឋា​ ឱ្យ​ជាប់​ពន្ធនាគារ​ ១៨ខែ​ ​គឺ​ជា​រឿង​អយុត្តិធម៌​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​កូន​ៗ និង​ការ​ងារ​នយោបាយ​លោក​​​ ខណៈ​ក្រុម​គ្រួសារ​ និង​មេធាវី​​ ថា​នឹង​បន្ត​​ស្វែង​រក​ភាព​ស្អាត​ស្អំ​ដល់​លោក​ ថាច់​ សេដ្ឋា​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ រាល់​បទ​​ចោទ​ប្រកាន់​មក​លើ លោក ថាច់ សេដ្ឋា​​ ជា​រឿង​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់។