រំលងទៅមាតិកាចម្បងយុវជនខ្មែរសិក្សានៅសហរដ្ឋអាមេរិក ចែករំលែកពីភាពជោគជ័យ និងប្រវត្តិតស៊ូរបស់ខ្លួន
យុវជនខ្មែរ លឹម ចាន់ណារិទ្ធ អាយុ ២៥ ឆ្នាំ ដែលជាកូនកំព្រាឪពុក បានទទួលអាហារូបករណ៍ពេញ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងអនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច និងហិរញ្ញវត្ថុ និងបច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនល្បីឈ្មោះមួយនៅអាមេរិក គឺក្រុមហ៊ុន Amazon ជ្រើសរើសឲ្យធ្វើការ។
តើយុវជននេះ មានប្រវត្តិតស៊ូ និងការប្ដេជ្ញាចិត្តយ៉ាងណា ទើបអាចទទួលជោគជ័យទាំងវ័យក្មេងយ៉ាងនេះ?
សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសន៍ជាមួយ យុវជន លឹម ចាន់ណារិទ្ធ ដូចតទៅ៖