សម្ភាសន៍សមាគមកសិករ អំពីផលប៉ះពាល់ដល់អាជីវករ ខណៈអាជ្ញាធរបន្តបិទផ្សារនៅភ្នំពេញ

រដ្ឋាភិបាល​សម្រេច​បើក​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​ខេត្តឡើង​វិញ និង​​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេសចាប់​ពី​ថ្ងៃ​អាទិត្យ ទី២៥ ខែ​មេសា ប៉ុន្តែ​បន្ត​បិទ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រហូត ដល់ស្ថានភាពបានវិលមកសភាពធម្មតាឡើងវិញ។ ចំណែក ផ្សារក្នុងក្នុងតំបន់ទាំងពីរនេះ បន្តបិទ ១៤ ថ្ងៃទៀត គឺចាប់ថ្ងៃទី ២៤ ដល់ ថ្ងៃទី​០៧ មេសា។ លោក សេក បណ្ឌិត សម្ភាស លោក ថេង សាវឿន ដែល​ជា​ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​ ជុំវិញ​ការ​បន្តបិទផ្សារក្នុង​ក្រុង​ភ្នំពេញ​ ដែលជាទីផ្សារធំសម្រាប់អាជីវករ និងកសិករ?