វីដេអូ

"ស្ត្រី​គំរូ" លោកស្រី ហ៊ុន ហាន តស៊ូ​រើស​សំរាម​ចិញ្ចឹម​កូន​ និង​ចៅៗ

2023-06-07

វិទ្យុ​អាស៊ី​សេរី​កំពុង​ផលិត​វីដេអូ​ខ្លី​ស្ដីពី​ "ស្ត្រី​គំរូ"។ "ស្ត្រី​គំរូ" សំដៅ​ដល់​ស្ត្រី​ដែល​ប្រឹង​ប្រែង​តស៊ូ​ ដើម្បី​គ្រួសារ​ ដើម្បី​សហគមន៍​ ប៉ុន្តែ​ការ​លះបង់​របស់​គាត់​មិន​សូវ​មាន​អ្នក​ដឹង​ឮ។ វិទ្យុ​អាស៊ី​សេរី​ចង់​ផ្សព្វផ្សាយ​ពី​ការ​តស៊ូ​របស់​ពួក​គាត់ ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​។ ថ្ងៃ​នេះ​ វិទ្យុ​អាស៊ី​សេរី​សូម​ណែនាំ​ស្ត្រី​គំរូ​ម្នាក់​ទៀត គឺ​លោកស្រី ហ៊ុន ហាន ។ លោកស្រី​ ហ៊ុន ហាន អាយុ ៧១ឆ្នាំ កំពុង​តស៊ូ​រើស​សំរាម​ ដើម្បី​ចិញ្ចឹម​កូន​ស្រី និង​ចៅ ២​នាក់​ក្នុង​បន្ទុក​។ ------------------------- (ប្រសិន​បើ​លោក​អ្នក​នាង ស្គាល់​ស្ត្រី​រូប​ណា ដែល​ជា​ស្ត្រី​គំរូ​ក្នុង​ចិត្ត​លោក​អ្នក និង​ចង់​​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ផ្សព្វផ្សាយ​ពី​ការ​តស៊ូ​របស់​គាត់ សូម​លោក​អ្នក​សរសេរ​លេខ​ទូរស័ព្ទ​ និង​ឈ្មោះ​របស់​គាត់​ ផ្ញើ​មក​វិទ្យុ​អាស៊ីសេរី​ ឬ​ដាក់​នៅ​ក្រោម​ការ​ផ្សាយ​នេះ​។ សូម​អរគុណ​៕