បណ្ឌិត សេង សារី ថាឥទ្ធិពលគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យខ្មែរនៅអូស្ត្រាលីបែកបាក់

អ្នក​សិក្សា​ស្រាវជ្រាវ​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា #គណបក្សប្រជាជនកម្ពុជា ក្នុង​ការពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី តាមរយៈ​សមាគម​និស្សិត​ដែល​មក​សិក្សា​នៅ​អូស្ត្រាលី អ្នក​រក​ស៊ី​ និង​វត្តអារាម​ ដែល​ជាទី​ជួបជុំ​របស់​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ទី​នោះ។ បណ្ឌិត សេង សារី បញ្ជាក់​ថា​ការពង្រីក​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អូស្ត្រាលី​នេះ បាន​ធ្វើ​ឲ្យ​​អ្នក​និយម​ប្រជាធិបតេយ្យ​បែក​បាក់ និង​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី មួយ​ចំនួន​មាន​អារម្មណ៍​អសន្តិសុខ​ផ្លូវ​ចិត្ត​៕ សូម​លោក​អ្នក​នាង​ស្ដាប់​ការ​ពន្យល់​របស់ បណ្ឌិត សេង សារី អំពី​រឿង​នេះ៖