រំលងទៅមាតិកាចម្បងពលរដ្ឋបឹងតាមោកទទូចលោក ហ៊ុន ម៉ាណែត ឈប់គំរាមបណ្ដេញពួកគាត់ចេញពីលំនៅឋាន
ប្រជាពលរដ្ឋរស់នៅសហគមន៍បឹងតាមោកលើកឡើងថា ពួកគាត់មិនហ៊ានចេញក្រៅប្រកបរបររកស៊ីប្រចាំថ្ងៃឡើយ រីឯកូនៗក៏មិនបានទៅរៀនសូត្រនោះដែរ ដោយសារភ័យខ្លាចអាជ្ញាធរដាក់កម្លាំងនិងគ្រឿងចក្រទៅឈូសឆាយផ្ទះសម្បែង នៅពេលពួកគាត់មិននៅផ្ទះ។ ការព្រួយបារម្ភនេះ ដោយសារអាជ្ញាធរខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានចេញលិខិតរុះរើសំណង់មិនរៀបរយ និងបានយកគ្រឿងចក្រទៅកាយធ្វើប្រឡាយ នៅក្បែរលំនៅឋានរបស់ពួកគាត់។