សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ទៅតុលាការ

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​ បានបញ្ជូនសកម្មជនបក្សប្រឆាំងប្រចាំខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅសាលាដំបូងរាជធានី ភ្នំពេញហើយ នៅព្រឹកថ្ងៃទី១ សីហា។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ អាស៊ីសេរីថា សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលតុលាការ។ លោកថា សមត្ថកិច្ច បានចោទប្រកាន់លោក ម៉ៃ ហុងស្រៀង ពីបទជេរប្រមាថថ្នាក់ដឹក នាំរដ្ឋាភិបាល តាមបណ្ដាញសង្គមហ្វេសប៊ុក និងញុះញង់បង្កចលាចលក្នុងសង្គម។