សំភាស​សកម្មជន​បរិស្ថាន​ ជុំវិញការ​រក​ឃើញ​បទល្មើស​ព្រៃឈើ

អ្នកចូលរួមរៀបចំយុទ្ធនាការការពារព្រៃព្រះរកា លោក សាន់ ម៉ាឡា ឱ្យអាស៊ីសេរីដឹងថា ក្រុមយុវជន ប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សសរុបចំនួន៣៥ នាក់ បានចុះល្បាតព្រៃព្រះរកាចាប់ពីថ្ងៃទី០៣ ដល់ទី៥ ធ្នូ ដោយបានប្រទះឃើញបទល្មើសកាប់រំលំដើមឈើចំនួន១៨ ករណី ក្នុងនោះ៦ ករណី ឈើត្រូវបានជនល្មើសអារច្រៀករួចទៅហើយ ប៉ុន្តែមិនទាន់បានដឹកចេញនៅឡើយ។ លោកបន្តថា ក្រុមអ្នកចុះល្បាតមិនបានប្រទះឃើញជនល្មើសនោះឡើយ ប៉ុន្តែបានលឺសំឡេងម៉ាស៊ីនអារឈើនៅពេលយប់ស្ងាត់។