ពលរដ្ឋ​ខេត្ត​កោះ​កុង​ជាង លើកគ្នា​ឃ្លាំមើល​តំណាង​ពួកគេ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ជាង​​២​រយ​នាក់​ ​មកពី​សហគមន៍​ចំនួន​៥​តំបន់​ផ្សេងៗ​គ្នា​ ​បាន​លើកគ្នា​ទៅ​ឃ្លាំមើល​តំណាង​ពួកគេ​ ​៥​នាក់​ទៅ​ឆ្លើយ​បំភ្លឺ​ ​តាម​ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​  ​របស់​តុលាការ​ខេត្ត​នេះ​។​ ​ប្រជា​សហគមន៍​ថា​  ​ចៅក្រម​ស៊ើបសួរ​ ​លោក​ ​ឡោ​ ​ក្រឹម​ ​បាន​សម្រេច​ឱ្យ​តំណាង​សហគមន៍​៥​នាក់​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។​ ​ពួកគេ​ចាត់​ទុក​សំណុំរឿង​នេះ​ ​ជា​រឿង​អយុត្តិធម៌​។