សង្គមស៊ីវិលជាតិ និងអន្តរជាតិជំរុញឱ្យរបបក្រុងភ្នំពេញ ឈប់គាបសង្កត់លើពលរដ្ឋរងគ្រោះដីធ្លី

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជំរុញ​ឱ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន​ បើក​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ​ដល់​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន ជា​ពិសេស​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី និង​គ្មាន​ការ​រារាំង។