បណ្ឌិត មាស នី៖ ការលាងលុយកខ្វក់ អាចបង្កបញ្ហាសេដ្ឋកិច្ច សង្គម និងនយោបាយ

អ្នក​សិក្សាស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​បណ្ឌិត មាស នី លើក​ឡើង​ថា​ប្រសិន​បើ​កម្ពុជា ត្រូវ​បាន​អន្តរជាតិ ​ដាក់ប​ញ្ចូលក្នុ​ង​បញ្ជី​ប្រទេស​លាង​លុយ​កខ្វក់ ​នឹងធ្វើ​ឲ្យ​កម្ពុជា​នឹង​ជួប​បញ្ហា​សេដ្ឋកិច្ច​ សន្តិសុខ​សង្គម ប៉ះពាល់​ដល់​អ្នក​រកស៊ី​ស្មោះត្រង់ ​និង​អាច​ឈាន​ដល់​វិបត្តិ​នយោបាយ​ទៀត​ផង។ បណ្ឌិត​មាស នី សង្កត់​ធ្ងន់​ថា​ ប្រសិន​បើ​ការអនុវត្ត​ច្បាប់​ធូររលុង​ នោះនឹង​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នក​លាង​លុយ​កខ្វក់​ អាច​បង្ក​ព្យុះភ្លៀង​ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ការអនុវត្ត​គោលនយោបាយ​របស់​ប្រទេស​នោះ៕ សូមអញ្ជើញ​លោក​អ្នកនាង​ ទស្សនា​ការបកស្រាយ​របស់​បណ្ឌិត មាស នី ជុំវិញ​បញ្ហា​នេះ៖