រំលងទៅមាតិកាចម្បងរូបភាពផ្កាយរណបបង្ហាញការវិវត្តចុងក្រោយនៅមូលដ្ឋានទ័ពរាម
រូបភាពផ្កាយរណប ពីទិន្នន័យផែនដីជាសកលនៅសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ផ្លេនណិត លេបស៍ (Planet Labs) បង្ហាញពីការវិវត្ត នៅក្នុងបរិវេណនៃកំពង់ផែកងទ័ពជើងទឹករាម។ មូលដ្ឋានកងទ័ពជើងទឹករាម បានបើកការដ្ឋានសាងសង់រោងជាង ជួសជុលនាវាផែសំចត និងស្ដារឃ្លង (ចង្ហូរ) ក្រោមជំនួយរបស់ចិន កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២។ កម្ពុជា និងចិនអះអាងថា គម្រោងធ្វើទំនើបកម្មកំពង់ផែសមុទ្ររាម គ្រោងបិទបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។