រំលងទៅមាតិកាចម្បងអ្នកគាំទ្រគណបក្យសង្គ្រោះជាតិកំពុងធ្វើដំណើរទៅកាន់ច្រកព្រំដែនប៉ោយប៉ែត
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងធ្វើដំណើរ ឆ្ពោះទៅព្រំដែនថៃជាប់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដើម្បីត្រៀមធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ វិច្ឆិកា។ សកម្មជនបក្សប្រឆាំងឲ្យដឹងថា អ្នកចេញដំណើរនៅថ្ងៃទី៨ វិច្ឆិកា មានរាប់ពាន់នាក់ហើយ ដែលភាគច្រើនអ្នកគាំទ្រ គណបក្សប្រឆាំងមកពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន និងពលករខ្មែរ ធ្វើការនៅប្រទេសថៃ។គណបក្សបានត្រៀម រថយន្តចំនួន ៣០០គ្រឿង ដើម្បី ដឹកជញ្ជូនអ្នកគាំទ្រ រួចរាល់ហើយ។