វីដេអូ
សាច់ញាតិអ្នកស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាដណ្ដើមអាំងប៉ាវ នៅផ្ទះ លោក សុខ គង់ ទាមទាររកយុត្តិធម៌
2025-01-24
សាច់ញាតិជនរងគ្រោះ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នាដណ្ដើមអំណោយអាំងប៉ាវ នៅមុខផ្ទះ អ្នកឧកញ៉ា សុខ គង់ ទាមទាររកយុត្តិធម៌ ក្រោយពីការរៀបចំព្រឹត្តិការណ៍ ចែកអំណោយនេះ មិនបានរៀបចំសណ្ដាប់ធ្នាប់ឱ្យបានត្រឹមត្រូវ បណ្ដាលឱ្យពលរដ្ឋ ៤នាក់ស្លាប់ ហើយ ៥នាក់ទៀតរបួសធ្ងន់។ មន្ត្រីសង្គមស៊ីវិលថា អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ធ្វើឱ្យពលរដ្ឋស្លាប់នេះ មិនអាចបញ្ចប់រឿងត្រឹមតែផ្ដល់សំណង់ទឹកប្រាក់បន្តិចបន្តួចហើយ ក៏រួចខ្លួននោះទេ៕