វីដេអូ
ពលរដ្ឋរស់នៅរាជធានីភ្នំពេញត្អូញត្អែរពីជំនន់ទឹកភ្លៀងប៉ះពាល់ដល់ការរស់នៅ និងជីវភាព
2024-08-10
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀងលិចហូរចូលក្នុងផ្ទះ និងលិចផ្លូវពិបាកធ្វើដំណើរ ដែលបង្កឱ្យរំខានដល់ការរស់នៅ និងប្រកបមុខរបររបស់ពួកគាត់។ ពួកគាត់ថា បញ្ហាជំនន់ទឹកភ្លៀងជន់លិចស្ទើររាល់ឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលកាត់ឆ្វៀលដីបឹងឱ្យក្រុមហ៊ុនឯកជនចាក់ដីលុបបឹងធម្មជាតិ។ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ពួកគាត់បារម្ភមានសត្វពស់ សត្វក្អែប ខណៈខ្សែភ្លើងនៅតាមដងផ្លូវធ្លាក់រាយប៉ាយអាចប្រឈមនឹងឆក់ជាដើម។ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/phnom-penh-residents-facing-difficulties-with-rainy-flood-08092024134805.html