វីដេអូ

លោក ទៀ បាញ់ ស្នើអាមេរិកឈប់សង្ស័យ ពីវត្តមានទ័ពចិន នៅកំពង់ផែរាម

2022-11-23

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ បញ្ជាក់​ប្រាប់​ប្រមុខ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ កុំ ឲ្យ​បន្ត​ព្រួយបារម្ភ​អំពី​បញ្ហា​សង្ស័យ​ពី​វត្តមាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់​ផែ​កងទ័ព​ជើង​ទឹករាម​។ អ្នក​ឃ្លាំ​មើល​យល់ថា​ ការ​លើក​ឡើង​របស់​ភាគី​កម្ពុជា​នៅ​តែ​ មិន​ទាន់​ភាព​ច្បាស់​លាស់​ដែល​អាច​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ ជឿ​ទុកចិត្ត​បាន​ឡើយ៕ លោក ថា ថៃ សម្ភាសសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា អំពីរឿងនេះ៖