វីដេអូ
លោក ហ៊ុន ម៉ាណែត ឃោសនាលើកសរសើរចិន
2023-09-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឃោសនានយោបាយចិនដោយអួតសរសើរថា ប្រទេសចិន (China) ដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា និងប្រជាជាតិអាស៊ានទាំងមូលតាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទីផ្សារសេរី។ ទោះបីជាយ៉ាងណា អ្នកជំនាញរិះគន់ថា ការលើកឡើងនេះ មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង ដោយសារតែប្រទេសចិននាំចូលផលិតផលលក់នៅកម្ពុជា និងអាស៊ានបានទូលំទូលាយ ខណៈកម្ពុជា និងអាស៊ានវិញនាំចេញផលិតផលតិចតួចទៅលក់ក្នុងប្រទេសចិន៕ 👉 អានអត្ថបទពិស្តារ៖ https://www.rfa.org/khmer/news/politics/hun-manet-says-asean-benefits-from-doing-business-with-china-while-experts-say-asean-exports-to-china-are-narrow-09182023000828.html