អាជ្ញាធរខេត្តកំពតលុបទឹកលូកខ្វក់ធំៗហូរចូលព្រែកកំពតក្រោយពីក្រុមយុវជនផ្សាយវីដេអូរិះគន់

អាជ្ញាធរ​ខេត្ត​បាន​បើក​យុទ្ធនាការ​ ស្តារ​ប្រព័ន្ធ​លូ​ទឹក​ស្អុយ ស្តារ​ព្រែក​ សំអាត​ឆ្នេរ​សមុទ្រ និង​យក​ខ្សាច់​ចាក់​លុប​លូ​ធំ​ៗ​ពីរ​កន្លែង​ ដើម្បី​ដោះស្រាយ​វិបត្តិ​បរិស្ថាន។ យុទ្ធនាការ​របស់​សមត្ថកិច្ច​នេះ​ធ្វើ​ឡើង ក្រោយពី​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ធ្ងន់ធ្ងរ​ ដោយ​សារ​អាជ្ញាធរ​ខេត្ត​កំពត​បណ្ដោយ​ឱ្យ​មាន​ទឹក​លូ​កខ្វក់​ហូរ​ចូល​ព្រែក​កំពត​ ជាយូរមកហើយ​។ លោក សន ចាន់រដ្ឋា រាយការណ៍​ព័ត៌មាននេះ ៖