វីដេអូ
តើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្មែរនៅក្រៅប្រទេសមានបក្សប្រឆាំងនៅពីក្រោយខ្នង ឬជាមនសិការជាតិ?
2024-09-10
សកម្មភាពរបស់ខ្មែរនៅក្រៅប្រទេសបានងើបធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល គួរឱ្យកត់សម្គាល់ ជាពិសេសពួកគេធ្វើបាតុកម្មប្រឆាំងនឹងរឿង ដែលរដ្ឋាភិបាលយកខែត្រ៤ ទៅរកស៊ីរួមគ្នាជាមួយ ឡាវ និងវៀតណាមជាដើម។ តើសកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្មែរ នៅក្រៅប្រទេសនេះ មានបក្សប្រឆាំងនៅពីក្រោយខ្នង ឬជាមនសិការជាតិនិយមកំពុងតែផុលផុសឡើង? សូមទស្សនាវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែកញ្ញា ដែលមានវាគ្មិនពីររូបគឺ លោក ស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំកូរ៉េខាងត្បូង និងលោកបណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម។ លោក ជុន ច័ន្ទបុត្រ សម្របសម្រួលកម្មវិធីនេះ៕