រំលងទៅមាតិកាចម្បងអ្នកធ្វើអំបុកក្នុងខេត្តកំពង់ធំត្អូញត្អែរតម្លៃអំបុកធ្លាក់ថ្លៃ និងស្នើឲ្យក្រសួងពាណិជ្ជកម្មពន្លឿនការចុះបញ្ជីអំបុកកំពង់ធំ
ប្រជាពលរដ្ឋប្រកបរបរធ្វើអំបុកមួយចំនួននៅខេត្តកំពង់ធំត្អូញត្អែរថាពួកគាត់មិនអាចរកប្រាក់ចំណូលបានដូចឆ្នាំមុនៗនោះទេ ដោយសារតែទំនិញផ្សេងៗឡើងថ្លៃតែតម្លៃអំបុកនៅដដែល។ ពួកគេថាពួកគេនឹងអាចទទួលបានប្រាក់ចំណូលកាន់តែច្រើន ប្រសិនបើក្រសួងពាណិជ្ជកម្មចុះបញ្ជីឈ្មោះអំបុកកំពង់ធំ។ អ្នកជំនាញកសិកម្មជំរុញឱ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីឈ្មោះផលិតផលសហគមន៍អំបុកកំពង់ធំ ដើម្បីបញ្ជាក់ពីគុណភាពអំបុកខ្មែរ និងលើកកម្ពស់ជីវភាពអ្នកធ្វើអំបុកផងដែរ។
លោក នៅ វណ្ណារិន រាយការណ៍អំពីរឿងនេះជាវីដេអូដូចតទៅ៕
#វិទ្យុអាស៊ីសេរី #កម្ពុជា #ខេត្តកំពង់ធំ #អំបុកខ្មែរ
#RFAKhmer #Cambodia #Kampongthom #poundedrice