វីដេអូ

ក្រុម​អាជ្ញាធរ​បន្ត​ឃ្លាំមើល​ធម្មយាត្រា ខណៈ​ប្រជា​ពលរដ្ឋ​តាម​ដង​ផ្លូវ​ចេញ​គាំទ្រ

2023-02-03

ក្បួន​ធម្មយាត្រា​ដឹកនាំ​ដោយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ នៅ​ថ្ងៃ​ទី៣​នេះ បាន​ធ្វើ​ដំណើរ​ជិត​ដល់​ក្រុង​កំពង់ឆ្នាំង​ហើយ គិត​ត្រឹម​រសៀល​ថ្ងៃទី៣ កុម្ភៈ។ បើ​ទោះ​បី​ជា ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល និង​លួច​ថត​រូប​អ្នក​ចូល​រួម​ធម្មយាត្រា​យ៉ាង​ណា​ក្ដី​ ប្រជា​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ នៅ​តែ​គាំទ្រ​ដល់​ក្រុម​ធម្មយាត្រា តាមរយៈ​ការ​ឧបត្ថម្ភ​ជា​ទឹក គ្រឿង​ឧបភោគ​បរិភោគ​ និង​ចូល​រួម​ដំណើរ​ធម្មយាត្រា​នេះ​ផង​ដែរ៕