រមណីយដ្ឋានទេសចរណ៍ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរចូលទស្សនាដូចមុន

រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ផ្ទះតាម៉ុក មិនសូវមានភ្ញៀវទេសចរចូលទស្សនាដូចមុននោះទេ។ ពលរដ្ឋនៅតំបន់នោះ លើកឡើងថា ដោយសារកត្តាសេដ្ឋកិច្ច ទើបធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ លែងចាប់អារម្មណ៍ចូលទស្សនាតំបន់ប្រវត្តិសាស្ត្រមួយនេះទៀត។