លោក​ហ៊ុន សែន បញ្ជា​សមត្ថកិច្ច​ឱ្យ​ចាត់​ការ​អ្នក​ដែល​ថា​ទឹកខ្មៅ​សម្លាប់​អ្នក​បោះឆ្នោត

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី ២ ខែ​កក្កដា បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​លើ​ក្រុម​មួយ ដែល​លោក​ចោទ​ថា បាន​ប្រជុំ​គ្នា​សម្ងាត់ ដើម្បី​រៀប​ចំ​ផែន​ការ​ញុះញង់​ថា ​ទឹក​ខ្មៅ​សម្រាប់​ឱ្យ​អ្នក​បោះឆ្នោត​ជ្រលក់​ដៃ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា នឹង​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​ស្លាប់​ ក្រោយ​រយៈ​ពេល ២៤​ម៉ោង។