វីដេអូ

ពលរដ្ឋសហគមន៍បឹងតាមោកបន្តតាមដានញត្តិដែលបានដាក់នៅស្ថាប័នពាក់ព័ន្ធ

2022-10-03

ពលរដ្ឋ​សហគមន៍​បឹងតាមោក ប្រមាណ ៤០នាក់​ បាន​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​នៅថ្ងៃ​ទី​០៣​ខែកញ្ញា ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ​និង​ស្នើ​អង្គការ​សហប្រជាជាតិ​ជួយ​អន្តរាគមន៍​ករណី អាជ្ញាធរ​ប្រើ​ហិង្សា​លើ ពលរដ្ឋ​រងគ្រោះ​ដី​ធ្លី​បណ្តាល​ឲ្យ​របួស​ធ្ងន់​ម្នាក់។ ទន្ទឹម​គ្នា​នេះ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​តាម​ដាន​ញត្តិ​របស់​ពួក​គាត់​នៅ​សាលា​ក្រុង​ភ្នំពេញ ស្នើ​ឲ្យ​សាលា​ក្រុង​ដោះស្រាយ លើ​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​សហគមន៍​បឹង​តាមោក៕