វីដេអូ

«គ្មានផែនការវេចបង្វេចនាំកូននាំចៅទៅក្រៅប្រទេសទេ!»

2024-08-13

ការវិវត្តន៍នៃព្រឹត្តិការណ៍ចុងក្រោយនៅប្រទេសបង់ក្លាដេស្ហ បានធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានប្រើវិធីផ្ដាច់ការបង្ក្រាបពលរដ្ឋខ្មែរទាំងឡាយណាដែលហ៊ានធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលរបស់លោកដោយយកគំរូតាមប្រទេសបង់ក្លាដេស្ហ។ លោកប្រមាថការតស៊ូរបស់ប្រជាពលរដ្ឋបង់ក្លាដេស្ហថាជាការដុតប្រទេសឱ្យធ្លាក់ចូលក្នុងវិបត្តិ ខណៈលោកមិនបានលើកឡើងពីវិបត្តិពុករលួយ បក្ខពួកនិយមចាក់ស្រេះបង្កឡើងដោយក្រុមមេដឹកនាំនៃប្រទេសនេះឡើយ ដែលបានបណ្ដាលឱ្យពលរដ្ឋរងទុក្ខវេទនា និងរស់នៅក្នុងភាពក្រីក្រតោកយ៉ាក។ ទន្ទឹមគ្នានេះ ឪពុករបស់លោក គឺលោក ហ៊ុន សែន ក៏បានរំលោភអំណាចនាយករដ្ឋមន្ត្រីជាកូន ចេញមុខព្រមានបង្ក្រាប និងកម្ចាត់ក្រុមអ្នកហ៊ានងើបតវ៉ានៅកម្ពុជា ដែលលោកចោទថាជាក្រុមប្រឆាំងជ្រុលនិយម «ទោះក្នុងតម្លៃណាក៏ដោយ»។ ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត អះអាងថា គ្រួសាររបស់លោក «គ្មានផែនការវេចបង្វេចនាំកូននាំចៅទៅក្រៅប្រទេសទេ»៕