ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​បារម្ភ​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា

ក្រុម​ប្រទេស​និយម​លទ្ធិប្រជាធិបតេយ្យ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ បាន​សម្ដែង​ ក្តី​ព្រួយ​បារម្ភ​រួមគ្នា អំពី​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​ ពួកគេ​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល ងាក​មក​ស្តា​លំហ​ប្រជាធិបតេយ្យ​ និង​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ តាម​រយៈ​កិច្ច​សន្ទនា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ ស្រប​តាម​កាតព្វកិច្ច​របស់​កម្ពុជា​ជាមួយ​សហគមន៍​អន្តរជាតិ។